កំពង់ចាម៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ សែម ហាក់ នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំប្រជុំផែនផ្សព្វផ្សាយផែនការការពារឃោសនាបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីនាយ នាយរងអាវុធហត្ថខេត្តកំពង់ចាមដែលមានការពាក់ព័ន្ធ។