You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

រតនគិរី៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្ដីពីការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបង្ក្រាបរាល់ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងបានដាក់បទបញ្ជាឲ្យកម្លាំងមូលដ្ឋានអាវុធហត្ថស្រុក ដែលមានព្រំប្រទល់ជាប់ព្រំដែនកម្ពុជា វៀតណាម ត្រូវធ្វើការល្បាត ដោយសហការជាមួយកម្លាំងយោធាការពារព្រំដែន និងប៉ូលីសការពារព្រំដែន ដើម្បីទប់ស្កាត់ការលួចចូលឆ្លងដែនដោយខុសច្បាប់ ជាពិសេសត្រូវធ្វើការស្រាវជ្រាវទប់ស្កាត់ក្រុមបះបោរនៅប្រទេសវៀតណាម ដែលកើតមានកាលពីពេលថ្មីៗកន្លងមកនេះ បន្តពង្រឹងការល្បាតក្នុងភូមិសាស្ត្រក្រុង ស្រុករៀងៗខ្លួន សំដៅរក្សាសន្តិសុខសុវត្ថិភាព បង្ការ បង្ក្រាប និងសង្គ្រោះ បន្តពង្រឹងការងារថែទាំសុខមាភាព ការដាំដំណាំហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់បន្ថែមលើគោលរបបដែលមានស្រាប់ ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានអនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ស្រុកទាំង៩ នាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។