Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អាវុធហត្ថចាប់បាន២នាក់ក្នុងចំណោមចោរ៣នាក់ធ្វើសកម្មភាពលួចនៅក្នុងផ្ទះប្រជាពលរដ្ឋ
នៅវេលាម៉ោង១និង១០នាទី យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ ចំណុចផ្ទះលេខ1493 ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងល្បាតខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលធ្វើសកម្មភាពលួចមិនបានសម្រេច។ 1/ឈ្មោះជួន រតនៈ ភេទប្រុស អាយុ23ឆ្នាំ មុខរបរកម្មកររោងចក្រ ស្រុកកំណើតភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 2/ឈ្មោះ លឿង វិសាល ភេទប្រុស អាយុ20ឆ្នាំ មុខរបរកម្មកររោងចក្រ ស្រុកកំណើតភូមិដីក្រហម ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចាប់យកវត្ថុតាងកាបូបដៃចំនួន១ និងលុយ៣០.០០០រៀល។ តាមសម្តីរបស់សន្តិសុខយាមក្លឹបបានប្រាប់ឱ្យដឹងថា នៅវេលាខាងលើជនសង្ស័យមានគ្នា៣នាក់ បានធ្វើសកម្មភាពចូលលួចដោយម្នាក់បានឡើងផ្លោះរបងចូលទៅខាងក្នុងហើយ២នាក់នៅចាំខាងក្រៅ។ ដោយម្ចាស់ផ្ទះដឹងទាន់ក៏រាយការណ៍មកកម្លាំងអាវុធហត្ថដែលកំពុងល្បាត ចុះទៅអន្តរាគមន៍ហើយចាប់បានជនសង្ស័យចំនួន២នាក់ ចំណែកឯ ម្នាក់ទៀតរត់គេចខ្លួនបាត់។


