សៀមរាប៖ នៅថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញចុះផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងផ្សព្វផ្សាយក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ក្នុងដំណើរបោះឆ្នោត ដល់នាយ នាយរងអាវុធហត្ថនៅតាមបណ្តាមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្រុកទាំងអស់ក្នុងខេត្តសៀមរាប។