កណ្ដាល៖ យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកប្រជុំបន្ទាន់ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ (Zoom) ធ្វើការផ្សព្វផ្សាយបទបញ្ជាណែនាំ ពង្រឹងដល់កម្លាំង កងរាជអាវុធហត្ថខេត្ត និងត្រៀមមធ្យោបាយ គ្រឿងបំពាក់ ដើម្បីចេញល្បាតចល័តត្រួតពិនិត្យ ក្តាប់សភាពការណ៍ ព្រមទាំងសហការជាមួយអាជ្ញាធរដែនដីនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បង្ការ បង្ក្រាប រាល់បទល្មើសដែលកើតមានឡើងដោយជាយថាហេតុក្នុងភូមិសាស្ត្រខេត្តកណ្តាល។