You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៦

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៦

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង
នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់សន្តិសុខ និងនាយ នាយរង និងពលអាវុធហត្ថទូទាំងខេត្ត ព្រមទាំង គចល័ត សរុបចំនួន៣៣៧នាក់។
ក្នុងពិធីនោះដែរ លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយនេះថា នាយ នាយរងអាវុធហត្ថទាំងអស់ត្រូវតែសហការគ្នា និងរឹតបន្តឹងចំណងសាមគ្គីរវាងមូលដ្ឋានមួយទៅមូលដ្ឋានមួយ។
លោកឧត្ដមសេនីយ៍ត្រី បានមានប្រសាសន៍បន្ថែមទៀតថា អាវុធហត្ថគ្រប់រូបត្រូវតែធ្វើខ្លួនអោយបានល្អដើម្បីលើកកម្ពស់ខ្លួនឯងផង និងដើម្បីអង្គភាពផងដែរ។
ពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តនេះ ឧទ្ទេសនាមដោយលោកវរ:សេនីយ៍ឯក ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង។ ក្នុងពិធីនោះដែរលោក វរ:សេនីយ៍ឯក ស៊ុន សម្បត្តិ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តនេះ គឺមានគោលបំណងពង្រឹងគោលជំហរ សតិអារម្មណ៍ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប អោយក្ដាប់ជាប់នូវការវិវឌ្ឍនៃសភាពការនយោបាយនិងសន្តិសុខសង្គម។
លោកវរ:សេនីយ៍ឯក ស៊ុន សម្បត្តិ បានមានប្រសាសន៍បន្ថែមទៀតថា អាវុធហត្ថគ្រប់រូបត្រូវយល់ដឹងពី សភាពការណ៍សកលលោក, តំបន់, សភាពការណ៍ជាតិ សភាពការណ៍កងយោធពលខេមរភូមិន្ទ និងសភាពការណ៍កងរាជអាវុធហត្ថផងដែរ។
%e1%9f%92%e1%9f%a1

%e1%9f%92%e1%9f%a2

%e1%9f%92%e1%9f%a3

%e1%9f%92%e1%9f%a4

%e1%9f%92%e1%9f%a5

%e1%9f%92%e1%9f%a6

%e1%9f%92%e1%9f%a7

%e1%9f%92%e1%9f%a8

%e1%9f%92%e1%9f%a9

%e1%9f%92%e1%9f%a1%e1%9f%a0

%e1%9f%92%e1%9f%a1%e1%9f%a1

%e1%9f%92%e1%9f%a1%e1%9f%a2
(អត្ថបទ ឡាក់ ភី)