តាកែវៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអង្គតាសោម និងភូមិអង្គរកា ស្រុកត្រាំកក់ ខេត្តតាកែវ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ បានធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់។
នេះបើតាមការអោយដឹងពី ភ្នាក់ងារ GRK News ប្រចាំខេត្តតាកែវ បានអោយដឹងថា ការបង្ក្រាបករណីល្បែងស៊ីសងនេះគឺធ្វើទៅបាន ដោយមានការសម្របសម្រួលពី លោក ឃុន ភឿន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ។
ភ្នាក់ងារបានបន្តអោយដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. យង់ ម៉ាឡៃ ភេទស្រី អាយុ៥៤ឆ្នាំមុខរបរ គ្រូបង្រៀននៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំកក់ខេត្តតាកែវ
០២. ដួង មុំ ភេទស្រអាយុ៥២ឆ្នាំមុខរបរ លក់ដូរ នៅភូមិព្រៃរំដេង ឃុំអង្គតាសោមស្រុកត្រាំកក់ខេត្តតាកែវ
០៣. ហុី ចន្ធូ ភេទ ស្រីអាយុ៣២ឆ្នាំ មុខរបរ បិតស្រា រស់នៅភូមិព្រៃមោគ ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ។
ភ្នាក់ងារបានបន្តអោយដឹងថា កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកបានវត្ថុតាងបានមួយចំនួនរួមមាន ៖
០១. ប្រាក់ខ្មែរចំនួន ៦០៣២០០រៀល
០២. ប្រាក់ដុល្លាចំនួន ១០ ដុល្លា
០៣. មាស៊ីុនបូកលេខ ចំនួន០២គ្រឿង
០៤. សៀវភៅកត់កន្ទុយលេខ ចំនួន០៣ ក្បាល
០៥. បុិចចំនួន ចំនួន១០ ដើម
០៦. បន្ទាត់ ១ ខ្មៅដៃ ១ ដើម ទឹកលុប ២
០៧. ប្រដាប់កិប ១ ក្រដាសកាបោន ២ សន្លឹក និងក្រដាសកត់កន្ទុយលេខមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)