កំពង់ចាម៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្តមសេនីយត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំប្រជុំផែនការការពារការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនថ្នាក់ដឹកនាំ, ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ មេបញ្ជាការ បានបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនទៅកងកម្លាំងទាំងអស់ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម។