You are currently viewing ឯកឧត្តម ស្វាយ សំអ៊ាង សំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី

ឯកឧត្តម ស្វាយ សំអ៊ាង សំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី

ស្ទឹងត្រែង៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងលោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន អ.ហ ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចូលរួមក្នុងពិធី សំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកអភិបាលក្រុង ស្រុក ព្រមទាំងក្រុមគ្រួសារ អាណាព្យាបាលក៏បានអញ្ជើញចូលរួមផងដែរ ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់ប្អូនៗ ដែលបានប្រឡងជាប់ជាស្ថាពរជាយោធិននៃកងរាជអាវុធហត្ថចូលទៅសាលាហ្វឹកហ្វឺនត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រគ្រប់មុខវិជ្ជាអោយបានល្អប្រសើរដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីនាពេលអនាគត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងអភិបាលក្រុងស្ទឹងត្រែង ឧបត្ថមថវិកា សម្រាប់យោធិនចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០០,០០០រៀល(សាមសិបម៉ឺនរៀល) ក្នុងនោះឯកឧត្តមអភិបាលខេត្ត ឧបត្ថមដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចំនួន២០០០០០០ រៀល (ពីរលានរៀល) និងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានជូនកាដូអនុស្សាវរីយ៍ដល់យោធិនទើបជ្រើសរើសថ្មីផងដែរ។