You are currently viewing ឧត្តមសេនីយ៍ត្រី ឡោ ថា បើកចែកសម្ភារយោធបរិក្ខារជូនដល់យោធិន នៃកងរាជអាវុធហត្ថ ដែលបានប្រឡងជាប់ជាស្ថាពរ

ឧត្តមសេនីយ៍ត្រី ឡោ ថា បើកចែកសម្ភារយោធបរិក្ខារជូនដល់យោធិន នៃកងរាជអាវុធហត្ថ ដែលបានប្រឡងជាប់ជាស្ថាពរ

រតនគិរី៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរង ទទួលការងារកសាងកម្លាំងកងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំក្រុមការងារជំនាញធ្វើការបើកចែកសម្ភារយោធបរិក្ខារ ដែលជាគោលរបបទទួលពីកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនដល់យោធិន នៃកងរាជអាវុធហត្ថ ដែលបានប្រឡងជាប់ជាស្ថាពរ ចំនួន ២៤នាក់ ត្រៀមចូលហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ នាពេលខាងមុខ។