You are currently viewing ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ សំណេះសំណាលជាមួយយោធិន សោធននិវត្តន៍និងពិការ កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ សំណេះសំណាលជាមួយយោធិន សោធននិវត្តន៍និងពិការ កងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទទី៣ ខែមេសា ឆ្នាំ២០២៣ ដោយទទួលបាននូវការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភារ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិន សោធននិវត្តន៍និងពិការ កងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានភស្តុភារ ៧រូប។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឧត្តមសេនីយ៍ ស្នងការរង វរសេនីយ៍ នាយ នាយរង ការិយាល័យ នាយផ្នែក ចំណុះស្នងការដ្ឋានជាច្រើនរូបផងដែរ។ លោកឧត្តមសេនីយ៍ទោ បានឧបត្ថម្ភម្នាក់ៗ ទទួលបានថវិកា ២០ម៉ឺនរៀល អង្ករ ត្រីខកំប៉ុងនិងមី។