សៀមរាបៈ គ្រោះអគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង ស្ថិតនៅចំណុចភូមិដូនប៉ាង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅនៅទីរួមខេត្ត និងអ្នកធ្វើដំណើរឆ្លងកាត់ ។
គ្រោះអគ្គិភ័យមួយនេះ ត្រូវបានរលត់ទៅទាំងស្រុង នៅវេលាម៉ោង១៤៖៣០នាទី រសៀលថ្ងៃដដែល ដោយបានការអន្តរាគមន៍ពី កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងប្រើប្រាស់ ឡានទឹកចំនួន០២គ្រឿង ស្មើចំនួន៧០០០លីត្រ ។
ក្នុងករណីគ្រោះអគ្គីភ័យនេះផងដែរ ប្រជាពលរដ្ឋសង្កេតឃើញថា កម្លាំងកងរាជអាវុធហត្ថ មិនត្រឹមទាំងយកចិត្តរាល់បទល្មើសដែលកើតមានក្នុងសង្គមឡើយ ប៉ុន្តែក៏បានយកចិត្តទុកដាក់ដោយអស់ពីកម្លាំងកាយចិត្ត លើសុខទុក្ខប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហា ដូចជាករណីអគ្គីភ័យនេះជាដើម។
(អត្ថបទៈ ម៉ាន់ ដាវីត)