ភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយយោធិនពិការជូននាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ។ ក្នុងពិធីបើកប្រាក់ឧបត្ថម្ភនេះ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារគោលនយោបាយ បានដឹកនាំក្រុមការងារគោលនយោបាយ និងនាយទាហាននៃកងរាជអាវុធហត្ថដែលរបួសពិការ ១៨ រូប បើកប្រាក់ឧបត្ថម្ភគោលនយោបាយ មុនផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា។