កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង ទទួលការងារផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន តំណាងលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ពិធីសមយុទ្ធនាគមាស ឆ្នាំ២០២៣ ក្រោមប្រធានបទ ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធុំៗនិងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពទាំងពីរ កម្ពុជា-ចិន ។សមាសភាពចូលរួមមាន: លោកមេបញ្ជាការរង លោកនាយសេនាធិការ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក លោកប្រធានស្នាក់ការសន្តិសុខ ដែលជាប្រធានគោលដៅការពារផងដែរ។