You are currently viewing ឧត្តមសេនីយ៍ត្រី ហ៊ត សីហា ប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី ហ៊ត សីហា ប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣

កែប៖ នៅសាលប្រជុំធំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប រសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងលោកស្រី បានអញ្ជើញសំណេះសំណាល ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ”ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ក៏ដូចជា ឯកឧត្តមបណ្ឌិត សោមពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោក ជំទាវ ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៣នេះ។ ពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងលោកស្រី ក៏ប្រគល់វត្ថុអនុស្សាវរីយ៍ដល់នារីកងរាជអាវុធហត្ថចំនួន០៨នាក់ ក្នុងនោះម្នាក់ៗ បាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថវិកា ចំនួន៤០០,០០០រៀល ផងដែរ។