ភ្នំពេញ៖ ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលជំនាញកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារជ្រើសរើសយោធិននៃកងរាជអាវុធហត្ថ ដោយមានការចូលរួមពី លោកប្រធាន អនុប្រធានសមាជិកក្រុមការងារទាំងបី និងនាយអាវុធហត្ថជំនាញដែលមានការពាក់ព័ន្ធ។