ព្រះវិហារ៖ ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ” ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិកាការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយលេខាធិការដ្ឋាន នាយការិយាល័យចំណុះ មេបញ្ជាការមូលដ្ឋានកងរាជរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាព។