ស្ទឹងត្រែងៈ នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសៀមប៉ាង សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្ត បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ស្ថិតនៅចំណុចភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
នេះបើយោងទៅតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បាន ចាប់យកវត្ថុតាងមួយចំនួនរួមមាន ៈ
០១. រថយន្តម៉ាក សាំយ៉ុង ពណ៌ស ចំនួន០១គ្រឿង
០២. ឈេីប្រណិតប្រភេទធ្នង់ ចំនួន៤២ដុំ ស្មើ១.៩៩៨៦ម៉ែត្រគូប។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ចំណែកជនល្មើស ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
(អត្ថបទៈ ម៉ាន់ ដាវីត)