រតនគិរី៖ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ របស់ក្រុមការងារអនុគណៈកម្មការជ្រើសរើសយោធិនកងរាជអាវុធហត្ថខេត្តរតនគិរី និងឯកសារដែលពាក់ព័ន្ធ របស់បេក្ខជនស្ម័គ្រចិត្តចូលបម្រើជាយោធិន នៃកងរាជអាវុធហត្ថ ដើម្បីត្រៀមចូលរួមសហការជាមួយក្រុមការងារអនុគណៈកម្មការជ្រើសរើសយោធិននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលនឹងអញ្ជើញមកដល់នាពេលខាងមុខ។