ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ (ដូសជំរុញ) ប្រភេទ Sinopharm ជូនដល់យោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។