ស្វាយរៀង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារកីឡាវាយសី របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បន្ទាប់មកធ្វើការប្រកួតកីឡាវាយសីមិត្តភាពដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ០៧ មករា ( ០៧ មករា ១៩៧៩-០៧ មករា ២០២៣ )។ អគារកីឡាវាយសីបានកសាងឡើងនៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២២ ដែលមានទទឹងប្រវែង ១៥ម៉ែត្រ និងបណ្តោយប្រវែង ២៥ម៉ែត្រ ចំណាយថវិកាអស់ចំនួន ២៧៧,៩០៨,៨០០ រៀល៕