កោះកុង៖ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំលេខាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាំវុធហត្ថខេត្ត បានដឹកនាំប្រជុំផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ដាក់ផែនការឲ្យជំនាញកសាងផែនការការពាររក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំសកល ២០២២-២០២៣ ខាងមុខ និងធ្វើផែនការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមមេបញ្ជាការរង នាយសេនាធិការ (ស្ដីទី) ប្រធានមន្ទីរទាំង៧ និងការិយាល័យពាក់ព័ន្ធ។