Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ថវិកាដ៏ថ្លៃថ្លា របស់ នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានប្រគល់ជូនគ្រួសារសព លោកនាយចំណង់ ហេង ណារ៉ា
ព្រះវិហារៈនៅវេលាម៉ោង១៦ និង០០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់តាំងក្រុមការងារដឹកនាំដោយ លោកវរសេនីយ៌ឯក ហែម ផល្លី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បាននាំយកថវិកាដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន៥.០០០.០០០រៀល(ប្រាំលានរៀល) ចូលបុណ្យសពលោកនាយចំណង់ ហេង ណារ៉ា សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ ដែលបានទទួលមរណៈភាពដោយរោគាពាធ។



