កោះកុង៖ ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកវគ្គបំប៉នជំនាញការងាររដ្ឋបាល ឆមាសទី២ ឆ្នាំ២០២២ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកោះកុង ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង ។ សមាសភាពចូលរួមមានមេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការក្រុង-ស្រុក ស្នាក់ការសន្តិសុខ។