You are currently viewing ស្រ្តីមេម៉ាយម្នាក់ ទទួលបានអំណោយពី លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

ស្រ្តីមេម៉ាយម្នាក់ ទទួលបានអំណោយពី លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយ ជាសម្ភារនិងថវិកាដែលជាជំនួយរបស់ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់ស្ត្រីមេម៉ាយម្នាក់ ឈ្មោះ ថ្លាង សុភាព អាយុ៦២ឆ្នាំ ដែលជួបការលំបាកនិងខ្វះខាត ស្នាក់នៅក្នុងបន្ទប់ជួលលេខ៣៦៣ ផ្លូវ២៧១ស្ទួន ភូមិ០៣ ក្រុម១៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អំណោយដែលបានយកប្រគល់ជូន រួមមានថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករចំនួន ៥០គីឡូក្រាម, មី០១កេស, ត្រីខ០២យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០២កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, សាច់ក្រក០១គីឡូក្រាម, សៀង០១យួរ, មុង០១, ភួយ០១,កន្សែង០១, ខោទឹកនោមចំនួន ០២កញ្ចប់, សម្ភារក្មេងលេងចំនួន០៣មុខ និងសម្ភារមួយចំនួនទៀត៕