បាត់ដំបងៈ នៅវេលាម៉ោង ១៦ និង០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានប្រារព្ធពិធីមីទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៣ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯកជាតិ (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៦) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការចូលរួមពីលោកមេបញ្ជាការង នាយរងសេនាធិការ លោប្រធានមន្ទី អនុប្រធានមន្ទី ការិយាល័យ លោកមេបញ្ជការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង-ស្រុក សា្នក់ការ សរុបចំនួន២៩០នាក់ និងយុវជនអប់រំបន្សាបសារធាតុញៀន ចំនួន១៦០នាក់។
លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអានសារជូនពរ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហាន ។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានមានមតិសំណេះសំណាល និងបានរៀបរាប់អំពីខ្លឹមសារសំខាន់ៗ ស្តីពីប្រវត្តិទាមទារឯករាជ្យ របស់ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ។
(អត្ថបទៈ ចិន្តា)