កណ្តាល៖ រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើការត្រួតពិនិត្យមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថ ខេត្តកណ្ដាល ក្នុងដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ឆ្នាំ២០២២។ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ាន រិទ្ធ និង ឯកឧត្ដម មាស សុភក្ដិ អគ្គព្រះរាជអាជ្ញារង និង ប្រតិភូអមដំណើរ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង ទទួលជំនាញស្រាវជ្រាវបង្ក្រាបបទល្មើស និង ស្រាវជ្រាវព័ត៌មានសន្តិសុខ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យជំនាញពាក់ព័ន្ធ ព្រមទាំងមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង ១១។