ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពីបានទទួលសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងឱកាសព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន រួចមកនៅទីបញ្ជាការខេត្តក៏ដូចនៅតាមបណ្តាលមូលដ្ឋានក្រុង/ស្រុក បានធ្វើពិធីប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំនេះយ៉ាងទូលំទូលាយ និង ជ្រួលជ្រាបដល់នាយនិងពលទាហានទាំងអស់ចំណុះអោយបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។