ស្វាយរៀង៖ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត ចុះសាកសួរសុខទុក្ខលោកវរសេនីយ៍ឯក យស សុវណ្ណា នាយសេនាធិការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលមានជំងឺដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិ អូដូនអាម ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ មេបញ្ជាការរង បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង ជូនពរសូមឱ្យលោកវរសេនីយ៍ ឆាប់ជាសះស្បើយពីជំងឺនឹងឆាប់បានចូលបម្រើការងារក្នុងអង្គភាពវិញ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឧបត្ថម្ភថវិកាចំនួន ៨,៦០៥,០០០ រៀល ជូនដល់លោកវរសេនីយ៍ឯក យស សុវណ្ណា នាយសេនាធិការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង។
លោក វរសេនីយ៍ឯកយស សុវណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងប្រតិភូដែលបានអញ្ជើញមកសួរសុខទុក្ខនាថ្ងៃនេះតាមរយៈលោកមេបញ្ជាការរង ខ្ញុំសូមជូនពរជួបនូវពុទ្ធពរទាំងឡាយប្រាំប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕