You are currently viewing ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែតុលា

ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែតុលា

ក្រចេះ៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និង ការងារកងរាជអាវុធហត្ថប្រចាំខែតុលា និង ទិសដៅការងារខែវិច្ឆិកាឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍មេបញ្ជាការ ក៏បានអញ្ជើញបើកចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តផងដែរ។