កែប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២លោក វរសេនីយ៍ឯក អ៊ុក រិទ្ធីសក្ក័ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប តំណាងលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានទទួលជួបស្វាគមន៍ជាមួយតំណាងក្រុមហ៊ុនទឹកបរិសុទ្ធអារុណា ដែលបាននាំយកអំណោយទឹកបរិសុទ្ធ ចំនួន ១០០កេស ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប សម្រាប់ចាត់ចែងប្រើប្រាស់តាមតម្រូវការចាំបាច់ចំពោះមុខ។ ក្នុងឱកាសនេះ លោក វរសេនីយ៍ឯក មេបញ្ជាការរង ក៏បានថ្លែងនូវអំណរគុណចំពោះសមានចិត្តដ៏ល្អថ្លៃថ្លារបស់ម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធ អារុណា និងក្រុមការងារ ដែលបានឆ្លៀតពេលដ៏មានតម្លៃ នាំយកអំណោយមកប្រគល់ជូននាពេលនេះ និង សូមជូនពរដល់ម្ចាស់ក្រុមហ៊ុន និងក្រុមការងារ ឱ្យមានសុខភាពល្អមាំមួន មានសុខសុមង្គល ក្នុងក្រុមគ្រួសារ និងដំណើរការមុខរបរទទួលទាន មានអតិថិនជនចូលចិត្តគាំទ្រច្រើនៗ និងមានភាពរីកចម្រើនទៅមុខជារៀងរហូត។

វរសេនីយ៍ឯក អ៊ុក រិទ្ធីសក្ក័ អំណោយទឹកបរិសុទ្ធ ចំនួន ១០០កេស ក្រុមហ៊ុនទឹកបរិសុទ្ធអារុណា
- Post author:Sery Vutha
- Post published:September 22, 2022
- Post category:បញ្ជាដឹកនាំ / បទបញ្ជា / ផែនការណែនាំ
You Might Also Like

ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញបើកកិច្ចប្រជុំ កែសម្រួលរបាយការណ៍ បូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថ ឆ្នាំ២០១៦ និងទិសដៅការងារបន្ត ឆ្នាំ២០១៧

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

លោក ឧត្តមសេនីយ៍ត្រី ជូ សារុន ត្រួតពិនិត្យកម្លាំង សម្ភារៈមធ្យោបាយ និងផ្សព្វផ្សាយបទបញ្ជា

វរសេនីយ៍ឯក យិន ពិសិទ្ធ បើកចែកអាវភ្លៀងជូនដល់នាយ នាយរងអាវុធហត្ថខេត្តឧត្តរមានជ័យ

ឧត្តមសេនីយ៍ត្រី ខៀវ សំណាង អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០២១
