ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ម៉ុក សារ៉ាន់ មេបញ្ជាការមូលដ្ឋានស្រុកអូរាំងឪ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគ្លីនិក នៅរាជធានីភ្នំពេញ បានឧបត្ថមថវិកាចំនួន ១,៧២០,០០០៛ និងផ្លែឈើមួយកន្ត្រកផងដែរ។