ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំវាយតម្លៃ យោធិនដែលត្រូវស្នើសុំ លិខិតសរសើរ ប័ណ្ណសរសើរ និងវាយតម្លៃយោធិនដែលដល់អាយុចូលសោធននិវត្តន៍ ដោយមានសមាសភាពចូលរួមមេបញ្ជាការរង នាយសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ ។