You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត ចូលរួមប្រជុំពង្រៀងកំណត់ហេតុកិច្ចសហប្រតិបត្តិការ

ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត ចូលរួមប្រជុំពង្រៀងកំណត់ហេតុកិច្ចសហប្រតិបត្តិការ

ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ (ម៉ុកបាយ ប្រទេសវៀតណាម) (បាវិត ប្រទេសកម្ពុជា) លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត ចូលរួមប្រជុំពង្រៀងកំណត់ហេតុកិច្ចសហប្រតិបត្តិការ កម្លាំងទាំងបីស្ថាប័នជាមួយលោកវរសេនីយ៍ឯកបម្រុង ផាម វ៉ាន់កី នាយសេនាធិការរង កងទ័ពការពារព្រំដែនខេត្តតៃនិញតំណាងលោក វរសនីយ៍ឯក ឡេ ហុងហ្វឿង មេបញ្ជាការ កងទ័ពការពារព្រំដែនខេត្តតៃនិញ រវាងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។