You are currently viewing ឧត្តមសេនីយ៍ត្រី ចេង ម៉ាច ដឹកនាំក្រុមការងារ កងរាជអាវុធហត្ថព្រៃវែង ចូលរួមកិច្ចប្រជុំពង្រៀងកំណត់ហតុ កិច្ចសហប្រតិបត្តិការ

ឧត្តមសេនីយ៍ត្រី ចេង ម៉ាច ដឹកនាំក្រុមការងារ កងរាជអាវុធហត្ថព្រៃវែង ចូលរួមកិច្ចប្រជុំពង្រៀងកំណត់ហតុ កិច្ចសហប្រតិបត្តិការ

ព្រៃវែង៖ រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ តិន ណាម (ប្រទេសវៀតណាម) លោក ឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង និងជាប្រធានក្រុមការងារ តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ កងរាជអាវុធហត្ថព្រៃវែង ចូលរួមកិច្ចប្រជុំពង្រៀងកំណត់ហតុ កិច្ចសហប្រតិបត្តិការ កងកម្លំាងទាំងបីស្ថាប័ន ជាមួយលោក វរសេនីយ៍ឯកបម្រុង ហ្វាម វ៉ាន់កី សេនាធិការរង កងទ័ពការពារព្រំដែនខេត្តតៃនិញ តំណាងលោកវរសេនីយ៍ឯក ឡេ ហុងង្វឿង មេបញ្ជាការកងទ័ពការពារព្រំដែនតៃនិញ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ បញ្ជាដ្ឋានកងទ័ពការពារព្រំដែនខេត្តតៃនិញ សាធារណៈរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០២២ សមាសភាពអញ្ជើញចូលរួមចំនួន ២២ នាក់ ភាគីទំាងអស់បានឯកភាពគ្នាលើកំណត់ហេតុ នៅច្រកទ្វារអន្តរជាតិ តិនណាម ( ប្រទេសវៀតណាម ) – ម៉ឺនជ័យ (ប្រទេសកម្ពុជាកម្ពុជា ) ។