Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ
ស្ទឹងត្រែងៈ នៅវេលាម៉ោង១០ និង២៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់ រថយន្ត យាំយ៉ុងចំនួន ០១គ្រឿង ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ 2C 1808 ផ្ទុកឈេីល្មើសច្បាប់ប្រភេទ សុក្រម ចំនួន ១៣៤ដំុ ស្មេី១៤២៩ ម៉ែត្រគូប ស្ថិតនៅចំណុច ផ្លូវជាតិលេខ៧ ភូមិរាជានុកោល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នេះបើយោងតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ផងដែរ។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។


