ពោធិ៍សាត់ៈ នៅវេលាម៉ោង០៩ និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុហត្ថខេត្តពោធិ៍សាត់ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថភ្នំក្រវាញ និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបការកាប់រុករានឈួសឆាយហ៊ុមពាត់យកដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅចំណុច ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
នេះបើយោងទៅតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងទៀតថា កម្លាំងបានរុះរើផ្ទះទំហំ ៤ ម x ៥ ម ចំនួន ០៣ ខ្នង និងបានធ្វើការអប់រំ និងបានអោយប្រជាពលរដ្ឋទាំងនោះ ធ្វើកិច្ចសន្យាឲ្យរុះរើផ្ទះ ចំនួន១០ខ្នងទៀត រួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
ភ្នាក់ងារ បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា វត្ថុតាងដែលបានរុះរើនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ផ្ទះដើម អោយយកត្រលប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន។