Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ស្ត្រីជនជាតិវៀតណាមម្នាក់លួចកាត់ខ្សែក ត្រូវបានឃាត់ខ្លួនដោយអាវុធហត្ថ
អហ ភ្នំពេញ៖ នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ ចំណុចផ្សាអ៊ីអន ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន មានអំពើលួចកាត់យកខ្សែករបស់កុមារីម្នាក់។ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យឈ្មោះ Nguyen Duy Tam ជនជាតិវៀតណាម (មិនចេះភាសាខ្មែរ) ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះ មាន ដានី ភេទស្រី អាយុ១ឆ្នាំកន្លះ ឪពុកឈ្មោះ មាន ដាណែត ស្នាក់នៅភូមិគោកឃ្លាង២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។



