ប៉ៃលិន៖ ព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមូលនិធិ អញ្ជើញចុះនាំយកនូវថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ១,០០០,០០០ រៀល ទៅចូលរួមរំលែកទុក្ខ និង បុណ្យសពឪពុកបង្កើតរបស់លោក អនុសេនីយ៍ទោ សួន ប្រុស នាយរងការិយាល័យភស្ដុភារ ដល់គេហដ្ឋានស្ថិតនៅភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។