ត្បូងឃ្មុំ៖ នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មអ៊ិច១៦ ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចុះពិនិត្យទីតាំង ដើម្បីសាងសង់ចេតីយ៍តម្កល់អដ្ឋិធាតុយុទ្ធជនកម្ពុជាចំនួន៤៩រូប ដែលនឹងត្រូវរៀបចំពិធីធ្វើការនិវត្តន៍មកកាន់មាតុភូមិកម្ពុជាវិញ នាពេលខាងមុខ។ បច្ចុប្បន្នអដ្ឋិធាតុយុទ្ធជនទាំង៤៩រូបនេះ បានតម្កល់បញ្ចុះនៅប្រទេសវៀតណាម។