Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់លើកិច្ចការងារមនុស្សធម៌
ភ្នំពេញៈ ចាប់តាំងពីលោកវរសេនីយ៍ត្រី ចាប វុទ្ធី នាយការិយាល័យផែនការ នៃមន្ទីរប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ បានទទួលមរណៈភាពទៅ ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦កន្លងមក លោកស្រី ឡឹង ស៊ីវន ជាប្រពន្ធឋិតក្នុងវ័យ៥០ឆ្នាំ ហាក់អស់សង្ឃឹមក្នុងជីវិតគិតអ្វីលែងចេញ ហើយណាមួយខ្លួនជាមេម៉ាយ ហើយស្នាក់នៅផ្ទះជួល ព្រមទាំងទទួលបន្ទុកមើលថែរក្សាកូន០៤នាក់ ដែលមានវ័យក្មេងខ្ចី។
ដោយឃើញពីទុក្ខលំបាករបស់លោកស្រី ឡឹង ស៊ីវន ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានផ្ចុងផ្តើមគំនិត ឲ្យលោកស្រីរកមុខរបរចិញ្ចឹមជីវិត ដោយ ឯកឧត្តម ជាអ្នកទំនុកបំរ៉ុង ហើយអោយលោកស្រី ឡឹង ស៊ីវន ជាអ្នកសម្រេចចិត្តរើសយកមុខរបរណាមួយដោយខ្លួនឯង លោកស្រី ឡឹង ស៊ីវន ក៏បានសម្រេចចិត្តយកមុខរបរលក់ទឹកអំពៅ។
លុះដល់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម រ័ត្ន ស៊្រាង បានឧបត្ថម្ភម៉ូតូមួយគ្រឿង ដែលមានរទេះទឹកអំពៅស្វ័យប្រវត្តិមួយ រួមជាមួយធុងទឹកកកធំមួយ សម្រេចតាមបំណងលោកស្រី ឡឹង ស៊ីវន ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិត ធានាដល់អនាគតកូនៗកម្សត់ទាំង០៤នោះ។




