អហ ភ្នំពេញ៖ វេលាម៉ោង២១និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ៤៩៤ ផ្លូវ៣៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ មានករណីលួចស្ថានទំងន់ទោស (ប្លន់ម៉ូតូ) មិនបានសម្រេចមួយកើតឡើង។ ជនរងគ្រោះឈ្មោះ ចេត សារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំមុខរបរ បើកបររថយន្ត ស្នាក់នៅឃ្លាំងក្រុមហ៊ុន ភូមិទួលពង្រ សង្កាត់ទួលពង្រ ខណ្ឌដង្កោ។ រងរបួសកញ្ចឹងកត្រូវនិងខ្សែក្រវ៉ាត់។ ជនរងគ្រោះជិះម៉ូតូម៉ាកនិច ព័ណត្រួយចេក ស្លាកលេខCU9893 ភ្នំពេញ រួមដំណើរនិងបងប្អូនជីដូនមួយ ៣នាក់ (ស្រី2) ផ្សេងទៀត។ ជនសង្ស័យមានគ្នា៦នាក់ ភេទប្រុស ជិះម៉ូតូម៉ាកC125ព័ណខ្មៅ ២គ្រឿងមិនដឹងស្លាកលេខបានជិះតាមកៀរម៉ូតូជនរងគ្រោះអោយឈប់ តែដោយជនរងគ្រោះដឹងខ្លួនទាន់ បានជិះរត់រហូតដល់ផ្ទះបងប្អូន ហើយពួកវាបានចុះដេញវាយដល់មុខផ្ទះដោយប្រើខ្សែក្រវាត់។ ពេលនោះដោយមានបងប្អូននិងអ្នកជិតខាងបានចេញមកជួយចាប់បាន ២នាក់ ចំណែកឯ ៤នាក់ទៀតជិះម៉ូតូរត់គេចបាត់។ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋវាយទ្រមខ្លួន ហើយកម្លាំអាវុធហត្ថដែលកំពុងល្បាតជាមួយចៅសង្កាត់នៅក្បែរនោះ​បានទៅអន្តរាគមន៍​នាំខ្លួនជន​សង្ស័យខាងលើមកអង្គភាព។