អហ ភ្នំពេញ៖ នៅវេលាម៉ោង១និង៥០នាទី យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ២៥AEO ផ្លូវ១១៨ សង្កាត់ទួលស្វាយព្រៃ១ មានអគ្គីភ័យមួយលើកបណ្តាលមកពីផ្ទុះសេខ្សែភ្លើង។ ម្ចាស់ផ្ទះឈ្មោះ ចិន ណារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ លក់ស្បែកជើង។ ខូចខាតសម្ភារៈ ម៉ូតូ៣គ្រឿង, រឺម៉ក១, ស្បែកជើង៨០បាវ(ស្បែកគីតុង) គិតជាប្រាក់ប្រហែល៧ម៉ឺនដុល្លា។ ហើយបន្តរាលដាលដល់ផ្ទះលេខ២៥BEO បណ្តាលឱ្យឆេះរថយន្តម៉ាកលុចស៊ីស៤៥០h ពណ៍សពាក់ស្លាកលេខ 2AE 1808 ភ្នំពេញ មួយគ្រឿង។

0b1707c9c47481bc37fa908778376a71