You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបើកវគ្គបំប៉នជំនាញបច្ចេកទេសបង្ការពន្លត់អគ្គីភ័យ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបើកវគ្គបំប៉នជំនាញបច្ចេកទេសបង្ការពន្លត់អគ្គីភ័យ

កំពង់ស្ពឺ៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោក វរសនីយ៍ឯក សេក ហេង នាយការិយាល័យបង្កាពន្លត់អគ្គីភ័យ និងសង្គ្រោះ ស្នងការនគរបាលខេត្ត បានអញ្ជើញបើកវគ្គបំប៉នជំនាញបច្ចេកទេសបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ ដោយមានសិក្ខាកាមកងរាជអាវុធហត្ថខេត្តចូលរួមចំនួន ៣០នាក់ ។