ក្រចេះៈ នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល បានធ្វើការឃាត់រថយន្តដឹកឈើល្មើសច្បាប់ចំនួន០១គ្រឿង ស្ថិតនៅចំណុចភូមិក្រញួងសែនជ័យ ឃុំ២ធ្នួ ស្រុកស្នួល ខេត្តក្រចេះ ។

នេះបើយោងតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ
កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្តកែឆ្នៃ ចំនួន០១គ្រឿង
០២. កូនឈើក្រឡឹងប្រភេទលេខ១ (កកេាះ) ដែលចំនួន៥៤ដុំ ស្មើ២.៥១២មែ៉តគូប។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ បានកសាងសំណុំរឿង ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។
91

92

93

94