ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញអធិបតីក្នុងពិធីប្រកាសមុខតំណែងយោធិននៃកងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។