អហ កោះកុង៖ នៅវេលាម៉ោង១៤និង០០នាទី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង កម្លាំងមន្ទីរយុត្តិធម៏ កងរាជអាវុធហត្ថខេត្តកោះកុងសហការជាមួយកម្លាំងអាវុធហត្ថស្រុកគីរីសាគ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ត្រី រស់ សុខឿន ប្រធានមន្ទីរយុត្តិធម៏ បានឃាត់រថយន្តតាក់ស៊ីមួយគ្រឿងម៉ាកកាមរីឆ្លាម ព៌ណស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២A ៥០០៩ ហើយធ្វើការត្រួតពិនិត្យលើរថយន្ត រកឃើញថ្នាំញៀន យ៉ាម៉ាចំនួន១៤១គ្រាប់ (ព៌ណផ្កាឈូក១៣៩គ្រាប់និងព៌ណបៃតងចំនួន២គ្រាប់) និងយ៉ាម៉ាទឹកកកចំនួន ៨៤កញ្ចប់តូច ដែលលាក់ទុកក្នុងកូនធុងបាស់តូចប្រភេទចាក់Mp3 ព៌ណខ្មៅ និងនៅក្នុងមួកកាតិប ព៌ណសុកូឡាលាយខ្មៅ។ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូច សំអាត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានលំនៅសព្វថ្ងៃភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត (ស្នាក់នៅនេសាទក្នុងស្រុកគីរីសាគរ)។

អាវុធហត្ថខេត្តកោះកុងចាប់បានគ្រឿងញៀនយ៉ាម៉ា១៤១គ្រាប់និងម៉ាទឹកកក៨៤កញ្ចប់
- Post author:Eng Hy
- Post published:September 4, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី១៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ប្រទះឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ចំនួន១៤០គ្រាប់ និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០៤កញ្ចប់

កម្លាំងអាវុធហត្ថបន្តចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះឃាត់ខ្លួនជនត្រូវចោទ ចំនួន០១នាក់ ឈ្មោះ តុន សុផាត តាមដីកា

អង្គភាពកងកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចាប់ផ្តើមធ្វើតេស្ថទឹកនោមរកនូវសារធាតុញៀន

