You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បន្តធ្វើការប្រមូលភោគផលបន្លែដំណាំធម្មជាតិ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បន្តធ្វើការប្រមូលភោគផលបន្លែដំណាំធម្មជាតិ

ដោយមានការយកចិត្តទុកដាក់ និងណែនាំជាប្រចាំពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បន្តធ្វើការប្រមូលភោគផលបន្លែដំណាំធម្មជាតិ ជាផ្នែកមួយលើការងារបង្កបង្កើនផលក្នុងអង្គភាព ក្នុងនោះផងដែរនាយទាហាន នាយទាហានរង នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានខិតខំប្រឹងប្រែងដាំដុះដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយដល់ការហូបចុកប្រចាំថ្ងៃបន្ថែមទៀត លើគោលរបបដែលមានស្រាប់ កាត់បន្ថយការទិញបន្លែ ត្រីសាច់​​​ពីខាងក្រៅ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកលកូវីដ-១៩។