Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបទល្មើសព្រៃឈើ
ស្ទឹងត្រែងៈ នៅវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំខេត្តស្ទឹងត្រែង បានចុះទៅពិនិត្យទីតាំងឈើខុសច្បាប់ដែលជនល្មើសបានដឹកយកមកលាក់ទុក ស្ថិតនៅចំណុចភូមិស្រែក្រសាំង ឃំុស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
បើតាមប្រភពពត៌មានពី ប្រាប់ភ្នាក់ងារ GRK News បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងរួមមានឈើប្រណិតជាច្រើនដែលមិនទាន់វាស់វែង។
បច្ចុប្បន្ន និងវត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងចាត់ការបន្តតាមនិតិវិធី។




