You are currently viewing វរសេនីយ៍ឯក និល ប៊ុនធឿន អញ្ជើញផ្សព្វផ្សាយការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

វរសេនីយ៍ឯក និល ប៊ុនធឿន អញ្ជើញផ្សព្វផ្សាយការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

កពង់ឆ្នាំង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២ ដោយបានការអនុញ្ញាតលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក និល ប៊ុនធឿន មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងជាប្រធានក្រុមការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យថ្នាក់ខេត្ត បានអញ្ជើញបើកវគ្គបំប៉ននីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើស សម្អាតប្រាក់ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត។